គោលបំណងសំខាន់នៃមេរៀនការដាំដំណាំលើទឹក
•ផលប្រយោជន៏នៃការដាំដំណាំនេះ
•ការរកឃើញ
•ការរៀបចំប្រព័ន្ធដាំ
•សម្ភារៈ
ផលប្រយោជន៏នៃការដាំដំណាំលើទឹក
•ដំណាំលើទឹកជាដំណាំងាយស្រួលក្នុងការថែទាំពុំសូវប្រើកម្លាំងមានប្រសិទ្ធិភាពខ្ពស់ងាយស្រួលដាំបានគ្រប់ទីកន្លែងដោយមិនបះពាល់សុខភាពចំណាយដើមទុនតិចសន្សំសំចៃពេលវេលានិងលើកកម្ពស់ជីវភាពគ្រួសារ
សង្គមជាតិព្រមទាំងកាត់បន្ថយភាពក្រីក្រ។ ដំណាំប្រភេទនេះជំនួយដល់សុខភាពមិនមានសារធាតុគីមីពុលដែលធ្វើឲ្យអ្នកបរិភោគព្រួយបារម្មណ៏ឡើយ។
•អ្នករកឃើញប្រភេទដំណាំនេះឈ្មោះលោក John
Woodward ជាជនជាតិអង់គ្លេសក្នុងឆ្នាំ
១៦៩៩។ ក្នុងសង្រាមលោកលើកទី២ ទាហានអាមេរិកបានដាំដំណាំប្រភេទលើទឹកក្នុងប្រទេសជប៉ុន។
ការរៀបចំប្រព័ន្ធដាំ
ប្រព័ន្ធទុយយ៉ូដែលបង្ហូរទឹកជាចរន្តវិល
រៀបជើងឬថ្នឺសម្រាប់ដាក់ទុយយ៉ូ
•ចោះទុយយ៉ូមុខកាត់៤០ Cm គំលាត
២០០ Cm ពីចំណុចមួយទៅចំណុចដាំកូនមួយទៀត។
•ខាងលើត្រូវរៀបចំរោងប្រកដំបូលកៅស៊ូថ្លា។
•ថ្នឺខ្ពស់ពីដីប្រមាណ ៤០០ Cm
ការដាំបណ្តែតលើទឹក
•សង់រោងដែលមានថ្នឺរឹងមាំដើម្បីទ្រទឹក។
ធ្វើស៊ុំព័ទ្ធជុំវិញថ្នឺដោយក្រាលក្តាខាងក្រោមជិត។
•យកកៅស៊ូថ្លាក្រាសក្រាលពីលើថ្នឺដែលមានស៊ុំហើយបិតស្គុតឲ្យជាប់។
•យកស្នោបន្ទះកំរាស់ ១៥ cm ហើយចោះប្រឡោះគំលាត២០០
cm ក្នុងមួយកូន។
•ចាក់ទឹកដែលមានសារធាតុចិញ្ចឹម (A, B)
ហើយបណ្តែតស្នោខាងលើ។
. ការដាំក្នុងកេះស្នោរ
•ទិញកេះស្មោរសម្រាប់ដាក់ផ្លែទំពាំងបាយជូរ
បាតកេះស្នោរក្រាលថង់ដាក់ទឹកសារធាតុចិញ្ចឹម គំរបស្នោរចោះសម្រាប់ដាំបន្លែ
គំរបស្នោមួយដាំបាន១០ដើម។
•យកបំពង់ទីបដែក
៣០ cm ដើម្បីចោះប្រឡោះដាំកូនបន្លែ។
•យកដុំថ្មឬចងឲ្យជាប់ការពារខ្យល់ប៉ើង
សម្ភារៈ
•អេប៉ុង
•ទូយយ៉ូ
•រោង,
ថ្នឺ, កូនកញ្ច្រែងសម្រាប់ដាក់កូន
•ម៉ូទ័របូមទឹកចិញ្ចឹមត្រី
•ម៉ាស៊ីនវាស់ទឹក
(pH)
•ដំណក់ទឹកពិនិត្យ
(pH)
•សារធាតុចិញ្ចឹម
(A,B)
•ថងផ្លាស្ទីក
•ទឹក/
ធុងទឹក
•គ្រាប់ពូជ
•ម៉ូទ័រសម្រាប់ចោះទុយយ៉ូ
•ផ្លែកាត់ទុយយ៉ូ
៤០ cm
•បំពងបាញ់ទឹក
•ទឹកខ្មេះឈើ/ទឹកស្តៅ
•អាស៊ីត
•Trichoderma (មេរោគកម្ចាត់ផ្សិត)
•ក្រដាស់ជូតមាត់
•ថាស់ជ័រ