Sunday, December 17, 2017

ការថែទាំនិងការការពារ

·   0

ការថែទាំនិងការការពារ
•ត្រួតពិនិត្យមើលទឹករៀងរាល់ថ្ងៃបើខ្វះលាយថែម។
•មើលដង្កូវឬសត្វល្អិត
•ដាក់ Trichoderma​ ការពារផ្សិតក្នុងទឹក មួយស្លាបព្រាបាយទឹក១០០ លីត។
•បាញ់ទឹកស្តៅ/ទឹកខ្មេះឈើបើមានដង្កូវឬសត្វល្អិត
•ដូរទឹកសារធាតុចិញ្ចឹមក្រោយពេល១៥ថ្ងៃបន្ទាប់ពីដាក់កូនបន្លែកក្នុងទឹកសារធាតុចិញ្ចឹម។
•ប្រើចំហាយទឹកបើអាកាសធាតុក្តៅខ្លាំង

•មើលឲ្យបន្លែត្រូវពន្លឺគ្រប់គ្រាន់។

ការប្រើប្រាស់សារធាតុចិញ្ចឹមប្រភេទទឹក​(A,B)​
•សារធាតុចិញ្ចឹម A ៣ cc ក្នុងទឹក១លីត លាយមុនជាមួយទឹករងចាំយ៉ាងតិច ៣០ នាទី។
•បន្ទាប់ពី ៣០នាទីឬលើស ដាក់សារធាតុចិញ្ចឹម B ៣cc ក្នុងទឹក ១លីត បញ្ចូលគ្នាជាការស្រេចសម្រាប់បន្លែសាឡាត់។
•បន្លែអាស៊ី ជីA៦ cc ក្នុងទឹក១លីត, ជី B ៦ ccក្នុងទឹក១លីត។
•ដំណាំមានផ្លែ/ម៉ឺម A 8 cc ក្នុងទឹក១លីត ជីB៨/១លីត។
•ខាតណា ដើម(ផ្កា) A 12/L, B 12/L

•ការពិនិត្យទឹក​(pH) មាន៣របៀបដែលយើងអាចប្រើបានសម្រាប់ការដាំដំណាំរបស់ខ្មាតតូច គ្រួសារ និង កសិដ្ឋានខ្នាតមធ្យូមដើម្បីប្រាកដថាអ្នកប្រើទឹកបានត្រឹមត្រូវ។
•១. ការប្រើដំណក់ទឹក (pH) drop test​​ ដើម្បីវាស់កំហាប់ទឹកតាមពណ័ហើយធ្វើតាមការនែនាំ។
•២. ការប្រើក្រដាសជ្រលក់ទឹកដើម្បីមើលពណ័នៃទឹកក្នុងការដឹងថាកម្រិត (pH)

•៣. ការប្រើម៉ាស៊ីវាស់កំហាប់ទឹក។




Subscribe to this Blog via Email :